ព្រះត្រៃបិដក ភាគ ១០៦
ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ នហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវនហេតុធម៌ ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ នហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវនហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ នហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវនហេតុធម៌ ដែលត្រូវលះដោយទស្សនៈផង នូវនហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ នហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវនហេតុធម៌ ដែលត្រូវលះដោយភាវនាផង នូវនហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៨៧៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
[៨៧៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។
[៨៨០] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
ID: 637832038788121264
ទៅកាន់ទំព័រ៖