ព្រះត្រៃបិដក ភាគ ១០៦
[៨៨៩] ហេតុធម៌ មានហេតុដែលត្រូវលះដោយទស្សនៈ ជាបច្ច័យនៃហេតុធម៌ មានហេតុដែលត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ។
[៨៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៨ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៨៩១] ក្នុងនហេតុប្បច្ច័យ មានវារៈ៨ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៨។
[៨៩២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៨៩៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៨ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (ទស្សនេនបហាតព្វហេតុកត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។
[៨៩៤] នហេតុធម៌ មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវនហេតុធម៌ មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌ មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវនហេតុធម៌ មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌ មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវនហេតុធម៌ មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832039801481924
ទៅកាន់ទំព័រ៖