ព្រះត្រៃបិដក ភាគ ១០៦

 [៨៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨៩៦] នហេតុ​ធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អា​ស្រ័យ​នូវ​នហេតុ​ធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៩៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៨៩៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៩៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី (បណ្ឌិត​គប្បី​ដឹង) ដូច​បដិ​ច្ច​វារៈ​ដែរ។
 [៩០០] នហេតុ​ធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។ នហេតុ​ធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ភាវនា
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637832040148914707
ទៅកាន់ទំព័រ៖