ព្រះត្រៃបិដក ភាគ ១០៦

ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩០១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៩០២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៤។
 [៩០៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៨ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៩០៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​ហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​ហេតុ​ទុ​កៈ។


អាចយ​គា​មិត្តិ​កហេតុ​ទុ​កៈ
 [៩០៥] ហេតុ​ធម៌ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ហេតុ​ធម៌ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637832040518059474
ទៅកាន់ទំព័រ៖