ព្រះត្រៃបិដក ភាគ ១០៦
ហេតុធម៌ មិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវហេតុធម៌ មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវហេតុធម៌ មិនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងពួង សុទ្ធតែមានវារៈ៣។
[៩០៧] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
[៩០៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី។បេ។ សម្បយុត្តវារៈក្តី (បណ្ឌិតគប្បីដឹង) ដូចបដិច្ចវារៈដែរ។
[៩១០] ហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយហេតុប្បច្ច័យ។
ID: 637832040892916777
ទៅកាន់ទំព័រ៖