ព្រះត្រៃបិដក ភាគ ១០៦
[៩១២] ហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ហេតុធម៌ មិនដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ មិនដល់នូវការសន្សំកពូនឡើង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ ហេតុធម៌ មិនដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយអធិបតិប្បច្ច័យ មានវារៈ៣។ ហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ដោយអធិបតិប្បច្ច័យ ហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយអធិបតិប្បច្ច័យ។
[៩១៣] ហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយអនន្តរប្បច្ច័យ ហេតុធម៌ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយអនន្តរប្បច្ច័យ ហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ដោយអនន្តរប្បច្ច័យ។ ហេតុធម៌
ID: 637832041553580687
ទៅកាន់ទំព័រ៖