ព្រះត្រៃបិដក ភាគ ១០៦
មិនដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ដោយអនន្តរប្បច្ច័យ។ ហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ដោយអនន្តរប្បច្ច័យ។
[៩១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៩១៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៨ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៨។
[៩១៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (អាចយគាមិត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ID: 637832041848227484
ទៅកាន់ទំព័រ៖