ព្រះត្រៃបិដក ភាគ ១០៦
[៩២០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៩២១] នហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវនហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើងព្រោះនហេតុប្បច្ច័យ។
[៩២២] នហេតុធម៌ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវនហេតុធម៌ ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៩២៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
[៩២៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។
[៩២៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី (បណ្ឌិតគប្បីដឹង) ដូចបដិច្ចវារៈដែរ។
[៩២៦] នហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃនហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយអារម្មណប្បច្ច័យ នហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃនហេតុធម៌មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង
ID: 637832042724557654
ទៅកាន់ទំព័រ៖