ព្រះត្រៃបិដក ភាគ ១០៦
[៩២៩] នហេតុធម៌ ដល់នូវការសន្សំកពូនឡើង ជាបច្ច័យនៃនហេតុធម៌ ដល់នូវការសន្សំកពូនឡើង ដោយឧបនិស្សយប្បច្ច័យ។
[៩៣០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៩៣១] ក្នុងនហេតុប្បច្ច័យ មានវារៈ១៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៥។
[៩៣២] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ព្រោះអារម្មណប្បច្ច័យ។
[៩៣៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (អាចយគាមិត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ អាចយគាមិត្តិកហេតុទុកៈ។
សេក្ខត្តិកហេតុទុកៈ
[៩៣៤] ហេតុធម៌ ជារបស់សេក្ខបុគ្គល អាស្រ័យនូវហេតុធម៌ ជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ជារបស់អសេក្ខបុគ្គល អាស្រ័យនូវហេតុធម៌ ជារបស់អសេក្ខបុគ្គល
ID: 637832043702503468
ទៅកាន់ទំព័រ៖