ព្រះត្រៃបិដក ភាគ ១០៦

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​នូវ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៣៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៣៦] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៣៧] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៩៣៩] ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637832044071097338
ទៅកាន់ទំព័រ៖