ព្រះត្រៃបិដក ភាគ ១០៦

 [៩៤០] ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៩៤១] ហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ ហេតុ​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637832044302906978
ទៅកាន់ទំព័រ៖