ព្រះត្រៃបិដក ភាគ ១០៦

 [៩៤២] ហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ ហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ ហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ ហេតុ​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២។ ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ ហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៤៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637832044564753619
ទៅកាន់ទំព័រ៖