ព្រះត្រៃបិដក ភាគ ១០៦

 [៩៤៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨។
 [៩៤៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៤៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុស​លតិ្ត​កៈ​យ៉ាងណា (សេក្ខ​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៩៤៧] នហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល​ក្តី នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ជា​របស់​អសេក្ខ​បុគ្គល អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អា​ស្រ័យ​នូវ​នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637832044877187616
ទៅកាន់ទំព័រ៖