ព្រះត្រៃបិដក ភាគ ១០៦
នហេតុធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យនូវនហេតុធម៌ ជារបស់សេក្ខបុគ្គលផង នូវនហេតុធម៌ មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យនូវនហេតុធម៌ ជារបស់អសេក្ខបុគ្គលផង នូវនហេតុធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៤៨] នហេតុធម៌ជារបស់សេក្ខបុគ្គល អាស្រ័យនូវនហេតុធម៌ ជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌ជារបស់អសេក្ខបុគ្គល អាស្រ័យនូវនហេតុធម៌ ជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យនូវនហេតុធម៌ មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៩៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៩៥០] នហេតុធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យនូវនហេតុធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637832045180430203
ទៅកាន់ទំព័រ៖