ព្រះត្រៃបិដក ភាគ ១០៦

 [៩៥១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៩៥២] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ដូចជា​បដិ​ច្ច​វារៈ​ដែរ។
 [៩៥៤] នហេតុ​ធម៌ ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ជា​របស់​សេក្ខបុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637832045491614871
ទៅកាន់ទំព័រ៖