ព្រះត្រៃបិដក ភាគ ១០៦
អព្យាកតធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ ជាបច្ច័យនៃអព្យាកតធម៌ ដែលប្រាសចាកគន្ថៈ និងមិនជាប្រយោជន៍ដល់គន្ថៈ ដោយហេតុប្បច្ច័យ មានវារៈ៣។
[១២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[១២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។
[១២៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
[១២៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (បទនេះ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ គន្ថវិប្បយុត្តគន្ថនិយទុកកុសលត្តិកៈ។
ចប់ គន្ថគោច្ឆកទុកកុសលត្តិកៈ។
ឱឃគោច្ឆកៈក្តី យោគគោច្ឆកៈក្តី ដូចអាសវគោច្ឆកទុកកុសលត្តិកៈដែរ។
ID: 637831551829929538
ទៅកាន់ទំព័រ៖