ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[១១] នោសញ្ញោជនអព្យាកតធម៌ អាស្រ័យនូវនោសញ្ញោជនអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ មានវារៈតែ១។
ចប់ សញ្ញោជនទុកកុសលត្តិកៈ។
សញ្ញោជនិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៣] សញ្ញោជនិយកុសលធម៌ (កុសលធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ) អាស្រ័យនូវសញ្ញោជនិយកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អសញ្ញោជនិយកុសលធម៌ អាស្រ័យនូវអសញ្ញោជនិយកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។
ដំណើរនៃលោកិយលោកុត្តរទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា សញ្ញោជនិយទុកកុសលត្តិកៈនេះ បណ្ឌិតគប្បីដឹងយ៉ាងនោះដែរ។ សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តាផងចុះ។
ID: 637831541688848254
ទៅកាន់ទំព័រ៖