ព្រះត្រៃបិដក ភាគ ១០៦
អកុសលធម៌ជានីវរណៈ អាស្រ័យនូវអកុសលធម៌ជានោនីវរណៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ អកុសលធម៌ជានីវរណៈ អាស្រ័យនូវអកុសលធម៌ជានីវរណៈផង នូវអកុសលធម៌ជានោនីវរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈផង នូវឧទ្ធច្ចនីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង។
[១៣២] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី មានវារៈ៩។
បញ្ហាវារៈ
[១៣៣] អកុសលធម៌ជានីវរណៈ ជាបច្ច័យនៃអកុសលធម៌ជានីវរណៈ ដោយហេតុប្បច្ច័យ។
[១៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៣៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831552554852222
ទៅកាន់ទំព័រ៖