ព្រះត្រៃបិដក ភាគ ១០៦

កុសលធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាស្រ័យ​នូវ​កុសលធម៌ មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [១៤២] អកុសលធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [១៤៤] អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាស្រ័យ​នូវ​អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង នូវ​អព្យាកតធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637831553301513135
ទៅកាន់ទំព័រ៖