ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [១៥០] អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[១៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

ចប់ នីវរណ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


នីវរណ​នី​វរ​ណិយ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៥២] កុសលធម៌​ជា​នី​វរ​ណិ​យៈ​ផង ជា​នោ​នី​វរ​ណៈ​ផង អាស្រ័យ​នូវ​កុសលធម៌​ជា​នី​វរ​ណិ​យៈ​ផង ជា​នោ​នី​វរ​ណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637831554159856871
ទៅកាន់ទំព័រ៖