នីវរណនីវរណសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៥៨] អកុសលធម៌ជានីវរណៈផង ជានីវរណសម្បយុត្តផង អាស្រ័យនូវអកុសលធម៌ជានីវរណៈផង ជានីវរណសម្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ៩។
ចប់ នីវរណនីវរណសម្បយុត្តទុកកុសលត្តិកៈ។
នីវរណវិប្បយុត្តនីវរណិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៦០] កុសលធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យនូវកុសលធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈ អាស្រ័យនូវកុសលធម៌ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៦១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។