ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[១៦២] អព្យាកតធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យនូវអព្យាកតធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈ អាស្រ័យនូវអព្យាកតធម៌ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យនូវអព្យាកតធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈផង នូវអព្យាកតធម៌ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ៥។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ នីវរណវិប្បយុត្តនីវរណិយទុកកុសលត្តិកៈ។
ចប់ នីវរណគោច្ឆកទុកកុសលត្តិកៈ។
បរាមាសទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៦៤] កុសលធម៌ជានោបរាមាសៈ(មិនស្ទាបអង្អែល) អាស្រ័យនូវកុសលធម៌ ជានោបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831555387183090
ទៅកាន់ទំព័រ៖