ព្រះត្រៃបិដក ភាគ ១០៦
[១៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ សហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានវារៈតែ១។
បដិច្ចវារៈ
[១៦៦] អកុសលធម៌ជានោបរាមាសៈ អាស្រ័យនូវអកុសលធម៌ជាបរាមាសៈ (ស្ទាបអង្អែល) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជានោបរាមាសៈ អាស្រ័យនូវអកុសលធម៌ជានោបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជានោបរាមាសៈ អាស្រ័យនូវអកុសលធម៌ជាបរាមាសៈផង នូវអកុសលធម៌ជានោបរាមាសៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[១៦៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១៦៩] អកុសលធម៌ជានោបរាមាសៈ ជាបច្ច័យនៃកុសលធម៌ជានោបរាមាសៈ ដោយហេតុប្បច្ច័យ។
ID: 637831555733382227
ទៅកាន់ទំព័រ៖