ព្រះត្រៃបិដក ភាគ ១០៦
[១៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (បទនេះ បណ្ឌិត) គប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[១៧១] អព្យាកតធម៌ជានោបរាមាសៈ អាស្រ័យនូវអព្យាកតធម៌ជានោបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
ចប់ បរាមាសទុកកុសលត្តិកៈ។
បរាមដ្ឋទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៧៣] កុសលធម៌ជាបរាមដ្ឋៈ (ដែលបរាមាសធម៌ពាល់ត្រូវហើយ) អាស្រ័យនូវកុសលធម៌ ជាបរាមដ្ឋៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាអបរាមដ្ឋៈ(ដែលបរាមាសធម៌ មិនពាល់ត្រូវហើយ) អាស្រ័យនូវកុសលធម៌ជាអបរាមដ្ឋៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831556131939046
ទៅកាន់ទំព័រ៖