ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [១៥] សញ្ញោ​ជនិយ​អកុសលធម៌ អាស្រ័យ​នូវ​សញ្ញោ​ជនិយ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [១៧] សញ្ញោ​ជនិយ​អព្យាកតធម៌ អាស្រ័យ​នូវ​សញ្ញោ​ជនិយ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អសញ្ញោ​ជនិយ​អព្យាកតធម៌ អាស្រ័យ​នូវ​អសញ្ញោ​ជនិយ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ សញ្ញោ​ជនិយ​អព្យាកតធម៌ អាស្រ័យ​នូវ​អសញ្ញោ​ជនិយ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ សញ្ញោ​ជនិយ​អព្យាកតធម៌​ក្តី អសញ្ញោ​ជនិយ​អព្យាកតធម៌​ក្តី អាស្រ័យ​នូវ​អសញ្ញោ​ជនិយ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សញ្ញោ​ជនិយ​អព្យាកតធម៌ អាស្រ័យ​នូវ​សញ្ញោ​ជនិយ​អព្យាកតធម៌​ផង នូវ​អសញ្ញោ​ជនិយ​អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637831541975271064
ទៅកាន់ទំព័រ៖