ព្រះត្រៃបិដក ភាគ ១០៦

 [១៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [១៧៥] អកុសលធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ អាស្រ័យ​នូវ​អកុសលធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [១៧៧] អព្យាកតធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​បរាមាស​ធម៌ មិន​ពាល់ត្រូវ​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​បរាមាស​ធម៌​មិន​ពាល់ត្រូវ​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637831556481825434
ទៅកាន់ទំព័រ៖