ព្រះត្រៃបិដក ភាគ ១០៦
អព្យាកតធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង នូវអព្យាកតធម៌ ដែលបរាមាសធម៌មិនពាល់ត្រូវហើយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ បរាមដ្ឋទុកកុសលត្តិកៈ។
បរាមាសសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៧៩] កុសលធម៌ជាបរាមាសវិប្បយុត្ត (ប្រាសចាកបរាមាសធម៌) អាស្រ័យនូវកុសលធម៌ ជាបរាមាសវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៨០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
បដិច្ចវារៈ
[១៨១] អកុសលធម៌ជាបរាមាសសម្បយុត្ត (ប្រកបដោយបរាមាសធម៌) អាស្រ័យនូវអកុសលធម៌ ជាបរាមាសសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831556934685794
ទៅកាន់ទំព័រ៖