ព្រះត្រៃបិដក ភាគ ១០៦
[១៨២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ គ្រប់បទទាំងអស់ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[១៨៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ គ្រប់បច្ច័យទាំងអស់ មានវារៈ២។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១៨៤] អកុសលធម៌ជាបរាមាសសម្បយុត្ត ជាបច្ច័យនៃអកុសលធម៌ជាបរាមាសសម្បយុត្ត ដោយហេតុប្បច្ច័យ។
[១៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ត្រង់កណ្តាលក្តី ត្រង់ខាងចុងក្តី ជាអារម្មណាធិបតិ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ២។បេ។ ក្នុងមគ្គប្បច្ច័យ មានវារៈ២។បេ។
បដិច្ចវារៈ
[១៨៦] អព្យាកតធម៌ជាបរាមាសវិប្បយុត្ត អាស្រ័យនូវអព្យាកតធម៌ជាបរាមាសវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831557304429609
ទៅកាន់ទំព័រ៖