ព្រះត្រៃបិដក ភាគ ១០៦
អកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង អាស្រ័យនូវអកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង អាស្រ័យនូវអកុសលធម៌ជាបរាមាសៈផង ដែលបរាមាសៈពាល់ត្រូវហើយផង នូវអកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១៩២] អកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង ជាបច្ច័យនៃអកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង ដោយហេតុប្បច្ច័យ។
[១៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831558024721390
ទៅកាន់ទំព័រ៖