ព្រះត្រៃបិដក ភាគ ១០៦
កុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយ អាស្រ័យនូវកុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ពាក្យនេះ ដូចគ្នានឹងលោកិយលោកុត្តរទុកត្តិកៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[១៩៨] អកុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ អាស្រ័យនូវអកុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១ គ្រប់បទទាំងអស់។
បដិច្ចវារៈ
[១៩៩] អព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831558710118802
ទៅកាន់ទំព័រ៖