ព្រះត្រៃបិដក ភាគ ១០៦

អព្យាកតធម៌​ប្រាសចាក​បរា​មា​សៈ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ អាស្រ័យ​នូវ​អព្យាកតធម៌ ប្រាសចាក​បរា​មា​សៈ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ​ផង នូវ​អព្យាកតធម៌​ប្រាសចាក​បរា​មា​សៈ ដែល​បរាមាស​ធម៌​មិន​ពាល់ត្រូវ​ហើយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(ពាក្យ​នេះ) ដូចគ្នានឹង​លោកិយ​លោកុត្តរ​ទុក​ត្តិ​កៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ទុក​កុសល​ត្តិ​កៈ។
ចប់ បរាមាស​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ។


សា​រម្ម​ណទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២០១] កុសលធម៌ ប្រព្រឹត្តទៅ​មួយអន្លើដោយ​អារម្មណ៍(១) អាស្រ័យ​នូវ​កុសលធម៌ ប្រព្រឹត្តទៅ​មួយអន្លើដោយ​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ…។ អាស្រ័យ​នូវ​កុសលធម៌ ប្រកបដោយ​បច្ច័យ​យ៉ាងណា (បទ​នេះ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ចុះ។
(១) គឺ​កុសល​ក្នុង​ភូមិ៤ អកុសលវិបាក​ក្នុង​ភូមិ៤ និង​កិរិយា​ក្នុង​ភូមិ៣។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637831559163165971
ទៅកាន់ទំព័រ៖