ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[២០២] អកុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ…។
អកុសលធម៌ ប្រកបដោយបច្ច័យយ៉ាងណា (បទនេះ) បណ្ឌិតគប្បីធ្វើយ៉ាងនេះផងចុះ។
បដិច្ចវារៈ
[២០៣] អព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមានអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌មិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ផង នូវអព្យាកតធម៌មិនមានអារម្មណ៍ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥។បេ។ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១។បេ។
ID: 637831559477705505
ទៅកាន់ទំព័រ៖