ព្រះត្រៃបិដក ភាគ ១០៦
[២០៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ២ ក្នុងនោវិគតប្បច្ច័យ មានវារៈ២។
បញ្ហាវារៈ
[២០៦] អព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ដោយហេតុប្បច្ច័យ មានវារៈ៣។
[២០៧] អព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ដោយអារម្មណប្បច្ច័យ។ អព្យាកតធម៌មិនមានអារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ដោយអារម្មណប្បច្ច័យ មានវារៈ២។
[២០៨] អព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។
ID: 637831559801118579
ទៅកាន់ទំព័រ៖