ព្រះត្រៃបិដក ភាគ ១០៦
[១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សញ្ញោជនិយទុកកុសលត្តិកៈ ដូចគ្នានឹងលោកិយលោកុត្តរទុកៈ ក្នុងចូឡន្តរទុកៈដែរ ឯសហជាតវារៈក្តី។បេ។ សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១៩] សញ្ញោជនិយអព្យាកតធម៌ ជាបច្ច័យ នៃសញ្ញោជនិយអព្យាកតធម៌ ដោយហេតុប្បច្ច័យ។ អសញ្ញោជនិយអព្យាកតធម៌ ជាបច្ច័យនៃអសញ្ញោជនិយអព្យាកតធម៌ ដោយហេតុប្បច្ច័យ មានវារៈ៣។
[២០] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[២១] សញ្ញោជនិយអព្យាកតធម៌ ជាបច្ច័យ នៃសញ្ញោជនិយអព្យាកតធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។
ID: 637831542350652486
ទៅកាន់ទំព័រ៖