ព្រះត្រៃបិដក ភាគ ១០៦
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាចិត្ត អាស្រ័យនូវកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាចិត្តក្តី កុសលធម៌មិនមែនជាចិត្តក្តី អាស្រ័យនូវកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌ជាចិត្តផង នូវកុសលធម៌មិនមែនជាចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២១១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២១២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[២១៣] កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌មិនមែនជាចិត្ត ដោយហេតុប្បច្ច័យ … កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌ជាចិត្ត ដោយហេតុប្បច្ច័យ
ID: 637831560409282829
ទៅកាន់ទំព័រ៖