ព្រះត្រៃបិដក ភាគ ១០៦
កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌ជាចិត្តផង នៃអកុសលធម៌មិនមែនជាចិត្តផង ដោយហេតុប្បច្ច័យ។
[២១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២១៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[២១៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងចិត្តទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[២១៨] អកុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវអកុសលធម៌ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវអកុសលធម៌មិនមែនជាចិត្ត
ID: 637831560743285304
ទៅកាន់ទំព័រ៖