ព្រះត្រៃបិដក ភាគ ១០៦

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ … អកុសលធម៌​ជា​ចិត្ត អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ … អកុសលធម៌​ជា​ចិត្ត​ក្តី អកុសលធម៌​មិនមែន​ជា​ចិត្ត​ក្តី អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ជា​ចិត្ត​ផង នូវ​អកុសលធម៌​មិនមែន​ជា​ចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ…។
 [២១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
វារៈ​មាន​សេចក្តី​ប្រហែលគ្នា​នឹង​ចិត្ត​ទុក​កុសល​ត្តិ​កៈ បណ្ឌិត​គប្បី​ធ្វើឲ្យ​ដូ​ចក្នុ​ងន​ហេតុ​ប្ប​ច្ច័​យផង​ចុះ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២២០] អព្យាកតធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​ចិត្ត​ក្តី អព្យាកតធម៌​មិនមែន​ជា​ចិត្ត​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637831560999932437
ទៅកាន់ទំព័រ៖