ព្រះត្រៃបិដក ភាគ ១០៦

អព្យាកតធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ចិត្ត​ផង នូវ​អព្យាកតធម៌​មិនមែន​ជា​ចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២២២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [២២៣] អព្យាកតធម៌​មិនមែន​ជា​ចិត្ត ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជា​ចិត្ត ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
វារៈ​នេះ មាន​សេចក្តី​ប្រហែលគ្នា​នឹង​ចិត្ត​ទុក​កុសល​ត្តិ​កៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [២២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637831561286992140
ទៅកាន់ទំព័រ៖