ព្រះត្រៃបិដក ភាគ ១០៦
ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩។
ចប់ ចិត្តទុកកុសលត្តិកៈ។
ចេតសិកទុកកុសលត្តិកៈ
បដិច្ចវារៈ
[២២៥] កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនមែនជាចេតសិក អាស្រ័យនូវកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាចេតសិកក្តី កុសលធម៌មិនមែនជាចេតសិកក្តី អាស្រ័យនូវកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌មិនមែនជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌ជាចេតសិកផង នូវកុសលធម៌មិនមែនជាចេតសិកផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831561560023925
ទៅកាន់ទំព័រ៖