ព្រះត្រៃបិដក ភាគ ១០៦
[២២៧] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[២២៨] កុសលធម៌ជាចេតសិក ជាបច្ច័យនៃកុសលធម៌ជាចេតសិក ដោយហេតុប្បច្ច័យ។
[២២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ គឺមានវារៈ៣ ក្នុងបទខាងដើម បានដល់សហជាតាធិបតិ ក្នុងវារៈ៣ ជាបទកណ្តាល គឺបញ្ហាជាមជ្ឈលោមិកៈតែម្យ៉ាង បានដល់សហជាតាធិបតិ។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។បេ។ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩។
ID: 637831561850304596
ទៅកាន់ទំព័រ៖