ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [២៣០] អកុសលធម៌​ជា​ចេតសិក អាស្រ័យ​នូវ​អកុសលធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​មិនមែន​ជា​ចេតសិក អាស្រ័យ​នូវ​អកុសលធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​ជា​ចេតសិក​ក្តី អកុសលធម៌​មិនមែន​ជា​ចេតសិក​ក្តី អាស្រ័យ​នូវ​អកុសលធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជា​ចេតសិក អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជា​ចេតសិក អាស្រ័យ​នូវ​អកុសលធម៌​ជា​ចេតសិក​ផង នូវ​អកុសលធម៌ មិនមែន​ជា​ចេតសិក​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
កុសល​ន័យ យ៉ាងណា នហេតុ​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637831562111255804
ទៅកាន់ទំព័រ៖