ព្រះត្រៃបិដក ភាគ ១០៦
ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយចិត្តក្តី អព្យាកតធម៌ប្រាសចាកចិត្តក្តី អាស្រ័យនូវអព្យាកតធម៌ប្រកបដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកចិត្ត អាស្រ័យនូវអព្យាកតធម៌ប្រាសចាកចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ប្រាសចាកចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយចិត្តក្តី អព្យាកតធម៌ប្រាសចាកចិត្តក្តី អាស្រ័យនូវអព្យាកតធម៌ប្រាសចាកចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រកបដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ប្រកបដោយចិត្តផង នូវអព្យាកតធម៌ប្រាសចាកចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រាសចាកចិត្ត អាស្រ័យនូវអព្យាកតធម៌ប្រកបដោយចិត្តផង នូវអព្យាកតធម៌ប្រាសចាកចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយចិត្តក្តី អព្យាកតធម៌ប្រាសចាកចិត្តក្តី អាស្រ័យនូវអព្យាកតធម៌ប្រកបដោយចិត្តផង នូវអព្យាកតធម៌ប្រាសចាកចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831563359234004
ទៅកាន់ទំព័រ៖