ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[២៤៩] អកុសលធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអកុសលធម៌ច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៥០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
បដិច្ចវារៈ
[២៥១] អព្យាកតធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអព្យាកតធម៌មិនច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ច្រឡូកច្រឡំដោយចិត្តផង នូវអព្យាកតធម៌មិនច្រឡូកច្រឡំដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831564348480950
ទៅកាន់ទំព័រ៖