ព្រះត្រៃបិដក ភាគ ១០៦
[២៥៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។
សហជាតវារៈជាខាងដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[២៥៦] កុសលធម៌តាំងឡើងដោយចិត្ត ជាបច្ច័យនៃកុសលធម៌តាំងឡើងដោយចិត្ត ដោយហេតុប្បច្ច័យ។
[២៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៥។បេ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥។បេ។
បដិច្ចវារៈ
[២៥៨] អកុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវអកុសលធម៌តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវអកុសលធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង
ID: 637831565035439424
ទៅកាន់ទំព័រ៖