ព្រះត្រៃបិដក ភាគ ១០៦
ព្រោះហេតុប្បច្ច័យ។ អកុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវអកុសលធម៌តាំងឡើងដោយចិត្តផង នូវអកុសលធម៌មិនតាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
(បណ្ឌិតគប្បីសំដែងអកុសល) ឲ្យដូចជាកុសលចុះ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[២៦០] អព្យាកតធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវអព្យាកតធម៌តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនតាំងឡើងដោយចិត្ត អាស្រ័យនូវអព្យាកតធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវអព្យាកតធម៌តាំងឡើងដោយចិត្តផង នូវអព្យាកតធម៌មិនតាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបទទាំងពួង មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831565346253641
ទៅកាន់ទំព័រ៖