ព្រះត្រៃបិដក ភាគ ១០៦
[២៦២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[២៦៣] អព្យាកតធម៌តាំងឡើងដោយចិត្ត ជាបច្ច័យនៃអព្យាកតធម៌តាំងឡើងដោយចិត្ត ដោយហេតុប្បច្ច័យ មានវារៈ៣។
[២៦៤] អព្យាកតធម៌តាំងឡើងដោយចិត្ត ជាបច្ច័យនៃអព្យាកតធម៌តាំងឡើងដោយចិត្ត ដោយអារម្មណប្បច្ច័យ។
[២៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបទទាំងពួង មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩។
ID: 637831565692788175
ទៅកាន់ទំព័រ៖