ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [២៧] សញ្ញោជន​សម្បយុត្ត​អកុសលធម៌ (អកុសលធម៌ ប្រកបដោយ​សញ្ញោជនៈ) អាស្រ័យ​នូវ​សញ្ញោជន​សម្បយុត្ត​អកុសលធម៌ (អកុសលធម៌ ប្រកបដោយ​សញ្ញោជនៈ) ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៨] សញ្ញោជន​សម្បយុត្ត​អកុសលធម៌ អាស្រ័យ​នូវ​សញ្ញោជន​សម្បយុត្ត​អកុសលធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៣០] សញ្ញោជន​សម្បយុត្ត​អកុសលធម៌ អាស្រ័យ​នូវ​សញ្ញោជន​សម្បយុត្ត​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា។
 [៣១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637831543216188657
ទៅកាន់ទំព័រ៖