ព្រះត្រៃបិដក ភាគ ១០៦
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌កើតជាមួយនឹងចិត្តផង នូវកុសលធម៌មិនកើតជាមួយនឹងចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[២៦៨] អកុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវអកុសលធម៌កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវអកុសលធម៌មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវអកុសលធម៌កើតជាមួយនឹងចិត្តផង នូវអកុសលធម៌មិនកើតជាមួយនឹងចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831566247612884
ទៅកាន់ទំព័រ៖