ព្រះត្រៃបិដក ភាគ ១០៦

កុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​កុសលធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​កុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត​ផង នូវ​កុសលធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២៧៤] អកុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​អកុសលធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត​ផង នូវ​អកុសលធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637831567010689145
ទៅកាន់ទំព័រ៖