ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[២៧៦] អព្យាកតធម៌ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវអព្យាកតធម៌ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ដូចគ្នានឹងចេតសិកទុកៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ចិត្តានុបរិវត្តិទុកកុសលត្តិកៈ។
ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ
បដិច្ចវារៈ
[២៧៨] កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌ ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌ ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្តក្តី កុសលធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្តក្តី អាស្រ័យនូវកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831567358640863
ទៅកាន់ទំព័រ៖